previous next

១ ពេត្រុស 5

ភារកិច្ចរបស់អ្នកទទួលខុសត្រូវក្រុមជំនុំ

1 ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ* និង ជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ 2 សូមមើលថែរក្សាហ្វូងចៀមt ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់គឺមិនមែនដោយទើសទ័ល ឬ ដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។ 3 កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកអោយបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។

4 ពេលអ្នកគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។

ភារកិច្ចរបស់អ្នកជឿ


5 រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»t
6 ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីអោយព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។

7 ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
8 ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូនកំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។

9 ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
10 បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន អោយទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដ* ព្រះអង្គនឹងលើកបងប្អូនអោយមានជំហរឡើងវិញ ប្រទានអោយបងប្អូនបានរឹងប៉ឹង មានកម្លាំង និង អោយបងប្អូនបានមាំមួន ឥតរង្គើឡើយ។

11 សូមអោយព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!

អវសានកថា


12 ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានt ជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្ដបងប្អូន និង បញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែនt
13 ក្រុមជំនុំ*នៅក្រុងបាប៊ីឡូន សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជំរាបសួរមកបងប្អូនដែរ។ 14 ចូរជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលt។ សូមអោយបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ដ*បានប្រកបដោយសេចក្ដីសុខសាន្ដ។

1 Peter 5

1 The elders among you I exhort, who am a fellow-elder, and a witness of the sufferings of Christ, who am also a partaker of the glory that shall be revealed:2 Tend the flock of God which is among you, exercising the oversight, not of constraint, but willingly, according to the will of God; nor yet for filthy lucre, but of a ready mind;3 neither as lording it over the charge allotted to you, but making yourselves ensamples to the flock.4 And when the chief Shepherd shall be manifested, ye shall receive the crown of glory that fadeth not away.5 Likewise, ye younger, be subject unto the elder. Yea, all of you gird yourselves with humility, to serve one another: for God resisteth the proud, but giveth grace to the humble.6 Humble yourselves therefore under the mighty hand of God, that he may exalt you in due time;7 casting all your anxiety upon him, because he careth for you.8 Be sober, be watchful: your adversary the devil, as a roaring lion, walketh about, seeking whom he may devour,9 whom withstand stedfast in your faith, knowing that the same sufferings are accomplished in your brethren who are in the world.10 And the God of all grace, who called you unto his eternal glory in Christ, after that ye have suffered a little while, shall himself perfect, establish, strengthen you.11 To him be the dominion for ever and ever. Amen.12 By Silvanus, our faithful brother, as I account him, I have written unto you briefly, exhorting, and testifying that this is the true grace of God. Stand ye fast therein.13 She that is in Babylon, elect together with you, saluteth you; and so doth Mark my son.14 Salute one another with a kiss of love. Peace be unto you all that are in Christ.