previous next

២ ពេត្រុស 1

សេចក្ដីផ្ដើម

1 ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបំរើ និង ជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ* សូមជំរាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្ដ ជាព្រះជាម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។

2 ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និង ស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើងសូមអោយបងប្អូនបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។

ព្រះជាម្ចាស់ត្រាស់ហៅគ្រិស្ដបរិស័ទ


3 ឫទ្ធានុភាពរបស់ ព្រះជាម្ចាស់ ប្រទានអោយយើងមានអ្វីៗទាំងអស់ សំរាប់ជីវិតរស់នៅ និង សំរាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងអោយស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និង ដោយសារព្រះបារមីរបស់ព្រះអង្គ។ 4 ដោយសារសិរីរុងរឿង និង ព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីអោយបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គt ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ 5 ហេតុនេះបងប្អូនត្រូវខ្នះខ្នែងអោយអស់ពីសមត្ថភាពបន្ថែមកិរិយាល្អឥតខ្ចោះt ពីលើជំនឿបន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ 6 បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ 7 បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និង បន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។ 8 ប្រសិនបើបងប្អូនមានគុណសម្បត្ដិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្ដិទាំងនេះមុខជានាំបងប្អូនអោយមានសកម្មភាព និង បង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ 9 ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្ដិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជំរះគេពីអំពើបាប ដែលគេប្រព្រឹត្ដពីអតីតកាល។ 10 ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើអោយការត្រាស់ហៅ និង ការជ្រើសរើសរបស់ព្រះជាម្ចាស់បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។

11 ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ*ដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។
12 ហេតុនេះ ខ្ញុំនឹងរំលឹកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និង នៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ 13 ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនអោយភ្ញាក់ស្មារតី។ 14 ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានសំដែងអោយខ្ញុំដឹងស្រាប់។

15 ប៉ុន្ដែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា អោយបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។

បន្ទាល់អំពីសិរីរុងរឿងរបស់ព្រះយេស៊ូ


16 យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន អោយស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ដ*ជាព្រះអម្ចាស់នៃយើង និង អោយដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង 17 ដ្បិតព្រះអង្គបានទទួលកិត្ដិនាម និង សិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់ព្រះអង្គថាៈ "នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់!"។ 18 យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធt19 យើងក៏មានពាក្យព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្ដទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និង រហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្ដបងប្អូន។ 20 ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការីដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនបានឡើយ 21 ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះអោយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។

2 Peter 1

1 Simon Peter, a servant and apostle of Jesus Christ, to them that have obtained a like precious faith with us in the righteousness of our God and the Saviour Jesus Christ:2 Grace to you and peace be multiplied in the knowledge of God and of Jesus our Lord;3 seeing that his divine power hath granted unto us all things that pertain unto life and godliness, through the knowledge of him that called us by his own glory and virtue;4 whereby he hath granted unto us his precious and exceeding great promises; that through these ye may become partakers of the divine nature, having escaped from the corruption that is in that world by lust.5 Yea, and for this very cause adding on your part all diligence, in your faith supply virtue; and in your virtue knowledge;6 and in your knowledge self-control; and in your self-control patience; and in your patience godliness;7 and in your godliness brotherly kindness; and in your brotherly kindness love.8 For if these things are yours and abound, they make you to be not idle nor unfruitful unto the knowledge of our Lord Jesus Christ.9 For he that lacketh these things is blind, seeing only what is near, having forgotten the cleansing from his old sins.10 Wherefore, brethren, give the more diligence to make your calling and election sure: for if ye do these things, ye shall never stumble:11 for thus shall be richly supplied unto you the entrance into the eternal kingdom of our Lord and Saviour Jesus Christ.12 Wherefore I shall be ready always to put you in remembrance of these things, though ye know them, and are established in the truth which is with you.13 And I think it right, as long as I am in this tabernacle, to stir you up by putting you in remembrance;14 knowing that the putting off of my tabernacle cometh swiftly, even as our Lord Jesus Christ signified unto me.15 Yea, I will give diligence that at every time ye may be able after my decease to call these things to remembrance.16 For we did not follow cunningly devised fables, when we made known unto you the power and coming of our Lord Jesus Christ, but we were eyewitnesses of his majesty.17 For he received from God the Father honor and glory, when there was borne such a voice to him by the Majestic Glory, This is my beloved Son, in whom I am well pleased:18 and this voice we ourselves heard borne out of heaven, when we were with him in the holy mount.19 And we have the word of prophecy made more sure; whereunto ye do well that ye take heed, as unto a lamp shining in a dark place, until the day dawn, and the day-star arise in your hearts:20 knowing this first, that no prophecy of scripture is of private interpretation.21 For no prophecy ever came by the will of man: but men spake from God, being moved by the Holy Spirit.