លូកា 15
ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ
(ម៉ាថាយ១៨.១២-១៤)
1 មានអ្នកទារពន្ធ* និង មនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 2 ពួកខាងគណៈផារីស៊ី* និង ពួកអាចារ្យ*រអ៊ូរទំាថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាបព្រមទាំងបរិភោគជាមួយគេផង!»។ 3 ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ 4 «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀម ដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ 5 កាលរកឃើញហើយ គាត់ត្រេកអរណាស់គាត់ក៏លើកចៀមដាក់លើ ក 6 ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផងដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។
7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថាន បរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
8 «ម៉្យាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង*ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ 9 លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។
10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
11 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«មានបុរសមួយរូបមានកូនប្រុសពីរនាក់។ 12 កូនពៅនិយាយទៅឪពុកថា"លោកឪពុក! សូមចែកកេរមត៌កអោយកូនមក"។ ឪពុកក៏ចែកមត៌កអោយកូន។ 13 ប៉ុន្មានថ្ងៃក្រោយមក កូនពៅ ប្រមូលទ្រព្យសម្បត្ដិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនអស់ទៅ។ 14 ពេលចាយវាយទ្រព្យសម្បត្ដិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ 15 គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់អោយមើលជ្រូកតាមស្រែចំការ។ 16 គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់អោយជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាអោយបរិភោគឡើយ។ 17 ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា "អ្នកបំរើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។ 18 អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជំរាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។ 19 មិនគួរអោយលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបំរើចុះ"។ 20 លុះគិតដូច្នោះ ហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែងក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ 21 កូនពៅជំរាបឪពុកថាៈ"លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុស នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ"។ 22 ឪពុកប្រាប់ពួកអ្នកបំរើថា "ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់អោយកូន ខ្ញុំជាប្រញាប់ហើយយកចិញ្ចៀន និង ស្បែកជើងមកពាក់អោយផង។ 23 ចូរយកកូនគោដែលយើងបានបំប៉នទុកមក កាប់ជប់លៀងអោយសប្បាយចុះ
24 ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
25 ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និង ចំរៀងរបាំ 26 គាត់ហៅអ្នកបំរើម្នាក់មកសួរថា មានការអ្វីកើតឡើង។ 27 អ្នកបំរើឆ្លើយថា "ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកអោយគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញ ដោយសុខសាន្ដ"។ 28 កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុក ចេញមកអង្វរអោយចូល។ 29 កូនច្បងនិយាយទៅឪពុកថា "ខ្ញុំបាននៅបំរើលោកជាច្រើនឆ្នំាមកហើយ ខ្ញុំមិនដែល ធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំកាប់ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ 30 ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវាមើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្ដិលោកទាំងអស់ ជាមួយស្រីញី"។ 31 ឪពុកនិយាយទៅកូនថា"កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូនអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ 32 យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ"»។
Luke 15
1 Now all the publicans and sinners were drawing near unto him to hear him.2 And both the Pharisees and the scribes murmured, saying, This man receiveth sinners, and eateth with them.3 And he spake unto them this parable, saying,4 What man of you, having a hundred sheep, and having lost one of them, doth not leave the ninety and nine in the wilderness, and go after that which is lost, until he find it?5 And when he hath found it, he layeth it on his shoulders, rejoicing.6 And when he cometh home, he calleth together his friends and his neighbors, saying unto them, Rejoice with me, for I have found my sheep which was lost.7 I say unto you, that even so there shall be joy in heaven over one sinner that repenteth, more than over ninety and nine righteous persons, who need no repentance.8 Or what woman having ten pieces of silver, if she lose one piece, doth not light a lamp, and sweep the house, and seek diligently until she find it?9 And when she hath found it, she calleth together her friends and neighbors, saying, Rejoice with me, for I have found the piece which I had lost.10 Even so, I say unto you, there is joy in the presence of the angels of God over one sinner that repenteth.11 And he said, A certain man had two sons:12 and the younger of them said to his father, Father, give me the portion of thy substance that falleth to me. And he divided unto them his living.13 And not many days after, the younger son gathered all together and took his journey into a far country; and there he wasted his substance with riotous living.14 And when he had spent all, there arose a mighty famine in that country; and he began to be in want.15 And he went and joined himself to one of the citizens of that country; and he sent him into his fields to feed swine.16 And he would fain have filled his belly with the husks that the swine did eat: and no man gave unto him.17 But when he came to himself he said, How many hired servants of my father’s have bread enough and to spare, and I perish here with hunger!18 I will arise and go to my father, and will say unto him, Father, I have sinned against heaven, and in thy sight:19 I am no more worthy to be called your son: make me as one of thy hired servants.20 And he arose, and came to his father. But while he was yet afar off, his father saw him, and was moved with compassion, and ran, and fell on his neck, and kissed him.21 And the son said unto him, Father, I have sinned against heaven, and in thy sight: I am no more worthy to be called thy son.22 But the father said to his servants, Bring forth quickly the best robe, and put it on him; and put a ring on his hand, and shoes on his feet:23 and bring the fatted calf, and kill it, and let us eat, and make merry:24 for this my son was dead, and is alive again; he was lost, and is found. And they began to be merry.25 Now his elder son was in the field: and as he came and drew nigh to the house, he heard music and dancing.26 And he called to him one of the servants, and inquired what these things might be.27 And he said unto him, Thy brother is come; and thy father hath killed the fatted calf, because he hath received him safe and sound.28 But he was angry, and would not go in: and his father came out, and entreated him.29 But he answered and said to his father, Lo, these many years do I serve thee, and I never transgressed a commandment of thine; and yet thou never gavest me a kid, that I might make merry with my friends:30 but when this thy son came, who hath devoured thy living with harlots, thou killedst for him the fatted calf.31 And he said unto him, Son, thou art ever with me, and all that is mine is thine.32 But it was meet to make merry and be glad: for this thy brother was dead, and is alive again; and was lost, and is found.