previous next

លូកា 18

ប្រស្នាអំពីចៅក្រម និង ស្ដ្រីមេម៉ាយ

1 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស*អោយដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖
2 «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ 3 មានស្ដ្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា "សូមលោករកយុត្ដិធម៌អោយនាងខ្ញុំផង"។ 4 ប៉ុន្ដែ ចៅក្រមមិនព្រមកាត់ក្ដីអោយភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្ដថា "ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ

5 ក៏អញត្រូវតែកាត់ក្ដី អោយស្ដ្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីអោយគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ"»។
6 ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ 7 ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្ដិធម៌អោយអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះt

8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្ដិធម៌អោយគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។

បុរសម្នាក់ខាងគណៈផារីស៊ី និង អ្នកទារពន្ធ


9 ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ 10 ព្រះអង្គមានព្រះបន្ទូលថា៖«មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ 11 បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្ដថា"បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្ដអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ 12 ទូលបង្គំតមអាហារ ពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ"។ 13 រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយមិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា "ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំជាមនុស្សបាបផង"។

14 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះអោយបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។

ព្រះយេស៊ូប្រទានពរអោយក្មេងៗ

(ម៉ាថាយ១៩.១៣-១៥ម៉ាកុស១០.១៣-១៦)


15 មានមនុស្សម្នាបីទារកមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសិស្ស*ស្ដីបន្ទោសគេ 16 តែព្រះយេស៊ូសុំអោយគេយកទារកទាំងនោះមកជិតព្រះអង្គ រួចទ្រង់មានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។

17 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។

អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច

(ម៉ាថាយ១៩.១៦-៣០ ម៉ាកុស១០.១៧-៣១)


18 មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ 20 លោកស្គាល់បទបញ្ជា*ស្រាប់ហើយថា"កុំប្រព្រឹត្ដអំពើផិតក្បត់កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស ចូរគោរពមាតាបិតា"t21 បុរសនោះទូលព្រះយេស៊ូថា "ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមក"។ 22 ព្រះយេស៊ូឮ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកអោយជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្ដិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ 23 ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្ដយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ 24 កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ដ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ណាស់ 25 សត្វអូដ្ឋ ចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ 26 អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គ ពោលឡើងថា៖«បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ 27 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ 28 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង បងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់

30 អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។

ព្រះយេស៊ូប្រកាសអំពីព្រះអង្គសោយទិវង្គត

(ម៉ាថាយ២០.១៧-១៩ ម៉ាកុស១០.៣២-៣៤)


31 ព្រះយេស៊ូនាំសាវ័ក*ទាំងដប់ពីររូប ចេញទៅជាមួយព្រះអង្គ។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី*បានចែងទុក អំពីបុត្រមនុស្ស*នឹងកើតមាននៅទីនោះ 32 គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ 33 គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។

34 ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។

ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់អោយភ្លឺ

(ម៉ាថាយ២០.២៩-៣៤ ម៉ាកុស១០.៤៦-៥២)


35 កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ 36 ពេលគាត់ឮ ស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី 37 គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ 38 មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង!»។ 39 ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗ ថា៖«ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។ 40 ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេអោយ នាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ 41 «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសអោយភ្នែកទូលបង្គំ បានភ្លឺឡើងវិញផង»។ 42 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរអោយភ្នែកអ្នកបានភ្លឺ ឡើងវិញចុះ»។ 43 រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។

Luke 18

1 And he spake a parable unto them to the end that they ought always to pray, and not to faint;2 saying, There was in a city a judge, who feared not God, and regarded not man:3 and there was a widow in that city; and she came oft unto him, saying, Avenge me of mine adversary.4 And he would not for a while: but afterward he said within himself, Though I fear not God, nor regard man;5 yet because this widow troubleth me, I will avenge her, lest she wear me out by her continual coming.6 And the Lord said, Hear what the unrighteous judge saith.7 And shall not God avenge his elect, that cry to him day and night, and yet he is longsuffering over them?8 I say unto you, that he will avenge them speedily. Nevertheless, when the Son of man cometh, shall he find faith on the earth?9 And he spake also this parable unto certain who trusted in themselves that they were righteous, and set all others at nought:10 Two men went up into the temple to pray; the one a Pharisee, and the other a publican.11 The Pharisee stood and prayed thus with himself, God, I thank thee, that I am not as the rest of men, extortioners, unjust, adulterers, or even as this publican.12 I fast twice in the week; I give tithes of all that I get.13 But the publican, standing afar off, would not lift up so much as his eyes unto heaven, but smote his breast, saying, God, be thou merciful to me a sinner.14 I say unto you, This man went down to his house justified rather than the other: for every one that exalteth himself shall be humbled; but he that humbleth himself shall be exalted.15 And they were bringing unto him also their babes, that he should touch them: but when the disciples saw it, they rebuked them.16 But Jesus called them unto him, saying, Suffer the little children to come unto me, and forbid them not: for to such belongeth the kingdom of God.17 Verily I say unto you, Whosoever shall not receive the kingdom of God as a little child, he shall in no wise enter therein.18 And a certain ruler asked him, saying, Good Teacher, what shall I do to inherit eternal life?19 And Jesus said unto him, Why callest thou me good? none is good, save one, even God.20 Thou knowest the commandments, Do not commit adultery, Do not kill, Do not steal, Do not bear false witness, Honor thy father and mother.21 And he said, All these things have I observed from my youth up.22 And when Jesus heard it, he said unto him, One thing thou lackest yet: sell all that thou hast, and distribute unto the poor, and thou shalt have treasure in heaven: and come, follow me.23 But when he heard these things, he became exceeding sorrowful; for he was very rich.24 And Jesus seeing him said, How hardly shall they that have riches enter into the kingdom of God!25 For it is easier for a camel to enter in through a needle’s eye, than for a rich man to enter into the kingdom of God.26 And they that heard it said, Then who can be saved?27 But he said, The things which are impossible with men are possible with God.28 And Peter said, Lo, we have left our own, and followed thee.29 And he said unto them, Verily I say unto you, There is no man that hath left house, or wife, or brethren, or parents, or children, for the kingdom of God’s sake,30 who shall not receive manifold more in this time, and in the world to come eternal life.31 And he took unto him the twelve, and said unto them, Behold, we go up to Jerusalem, and all the things that are written through the prophets shall be accomplished unto the Son of man.32 For he shall be delivered up unto the Gentiles, and shall be mocked, and shamefully treated, and spit upon:33 and they shall scourge and kill him: and the third day he shall rise again.34 And they understood none of these things; and this saying was hid from them, and they perceived not the things that were said.35 And it came to pass, as he drew nigh unto Jericho, a certain blind man sat by the way side begging:36 and hearing a multitude going by, he inquired what this meant.37 And they told him that Jesus of Nazareth passeth by.38 And he cried, saying, Jesus, thou son of David, have mercy on me.39 And they that went before rebuked him, that he should hold his peace: but he cried out the more a great deal, Thou son of David, have mercy on me.40 And Jesus stood, and commanded him to be brought unto him: and when he was come near, he asked him,41 What wilt thou that I should do unto thee? And he said, Lord, that I may receive my sight.42 And Jesus said unto him, Receive thy sight; thy faith hath made thee whole.43 And immediately he received his sight, and followed him, glorifying God: and all the people, when they saw it, gave praise unto God.